កីឡាករ កីឡាការិនីហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយចំនួន១០គ្រឿង ពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២
January 23, 2023    អ្នកទស្សនា :

អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនកីឡាករ កីឡាការិនីហែលទឹក ទៅប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ នៅក្នុងនោះ កីឡាករ កីឡាការិនីហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយចំនួន១០គ្រឿង បន្ទាប់ពីបានបិទបញ្ចប់ការប្រកួតជាផ្លូវការ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

មេដាយទាំង១០គ្រឿង ដែលអត្តពលិកហែលទឹករបស់ក្រសួងមហាផ្ទៃ ដណ្តើមបាន រួមមាន៖ មេដាយមាស០៨គ្រឿង និងមេដាយសំរឹទ្ធ០២គ្រឿង។ អត្តពលិកដែលជាជ័យលាភីមេដាយមាស និងសំរឹទ្ធ មានដូចជា៖ ១. កីឡាការិនី សុខ វរល័ក្ខណ ដណ្តើមបាន មេដាយមាស០៣គ្រឿង, ២. កីឡាករ លឹម កែវឧត្តម ដណ្តើមបាន មេដាយមាស០៣គ្រឿង, ៣. កីឡាករ ចេង សុផា ដណ្តើមបានមេដាយមាស០២គ្រឿង និង ៤. កីឡាករ ធឿន ចាន់ថុល ដណ្តើមបាន មេដាយសំរឹទ្ធ០២គ្រឿង។

សូមជម្រាបជូនថា ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមគម្រោងថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងការប្រកួតនេះដោយមានក្រសួង-ស្ថាប័ន សមាគម-ក្លិប និងរាជធានី-ខេត្ត ចូលរួមសរុបចំនួន០៨ ដូចជា៖ ក្លឹបហែលទឹកក្រសួងសាធារណការនិងដឹកជញ្ជូន ក្លិបហែលទឹកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជកំពង់ចាម ក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ក្លិបហែលទឹកខេត្តបាត់ដំបង និងក្លិបសាលាអន្តរជាតិ Decart France។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ចូន ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុប០៨រូបឱ្យទៅចូលរួម មានដូចជា៖ ១. លោក ម៉ន ជាតិ ប្រធានប្រតិភូដឹកនាំ ២. លោក ចេង ពិរោទ គ្រូបង្វឹក ៣. លោក ឆាម ចាន់ថុន គ្រូជំនួយ ៤. កីឡាករ លឹម កែវឧត្តម ៥. កីឡាករ ធឿន ចាន់ថុន ៦.កីឡា ចេង សុផា ៧. កីឡាករ អ៊ុក វាសនា ៨. កីឡាករិនី សុខ វរល័ក្ខណ៕

ប្រភព៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ