សម្តេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យ លោក CARL RISCH ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការកុងស៊ុល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
February 09, 2018    អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកCarl Risch ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការកុងស៊ុល រួមទាំងគណៈប្រតិភូអមដំណើរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម Carl Risch គឺដើម្បីពិភាក្សាក្នុងការធ្វើកម្មវិធីមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជា។ សម្តេចក្រឡាហោម បានឯកភាពតាមការស្នើរបស់ភាគីអាមេរិកក្នុងការបន្តអនុវត្តកម្មវិធីមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជា ដោយផ្អែកលើMOUឆ្នាំ២០០២ និងឆ្នាំ២០១៣ បន្ថែម ដែលបានចុះហត្ថលេខាព្រមព្រៀងជាមួយគ្នា ហើយកម្ពុជាមិនមានការគេចវេសពីទំនួលខុសត្រូវចំពោះពលរដ្ឋខ្លួនឡើយ ប៉ុន្តែត្រូវឆ្លងកាត់ការពិនិត្យ ពិភាក្សាទៅតាមនីតិវិធីឱ្យបានត្រឹមត្រូវ និងម៉ត់ចត់។ សម្តេចក៏បានស្នើឱ្យភាគីខាងអាមេរិកបន្តផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋខ្មែរ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា ព្រោះថាពលរដ្ឋខ្លះពុំមានសាច់ញាតិនៅកម្ពុជាទេ ដើម្បីឱ្យពួកគាត់មានលទ្ធភាព និងមានការសម្របខ្លួនក្នុងការរស់នៅកម្ពុជាបានស្រួល និងជោគជ័យ។
ជាទីបញ្ចប់ សម្តេចក្រឡាហោម បានលើកទឹកចិត្តដល់ក្រុមការងារទាំងពីរប្រទេស ឱ្យខិតខំបន្តពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយសមស្របមួយក្នុងការជួយអ្នកទាំងនោះ និងដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋ ក៏ដូចជាផលប្រយោជន៍ប្រទេសទាំងពីរដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ