ឯកឧត្តម លឹម ផាន់ភារៈ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ
November 28, 2022    អ្នកទស្សនា :

នារសៀលថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមជាមួយនឹង ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្នានគរបាលជាតិ ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ឯកឧត្តម លោកជំទាវ លោក លោកស្រី ស្ថាប័នអង្គភាពពាក់ព័ន្ធនានា ជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ និងក្នុងនាមឯកឧត្តមផ្ទាល់ ឱ្យថែទាំសុខភាពឱ្យបានល្អប្រសើរ ពីព្រោះថាពេលមានសុខភាពល្អ គឺមានអ្វីៗទាំងអស់ សុខភាពជាទ្រព្យសម្បត្តិទី១ ដែលគ្រប់គ្នាមិនអាចខ្វះបាន។ ក្នុងឱកាសនេះដែរ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាយកដ្ឋាននិងមន្ត្រីនគរបាលការពារបេតិកភណ្ឌ ទាំងអស់ ដែលបានបំពេញការងារបានយ៉ាងល្អប្រសើរក្នុងបុព្វហេតុការងារថែរក្សាការពារឲ្យបានគង់វង្សនូវបេតិកភណ្ឌ សម្បត្តិវប្បធម៌ជាតិ។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ បានផ្តល់មតិណែនាំ និងផ្តាំផ្ញើដល់អង្គពិធីក៏ដូចជា កងកម្លាំងនគរបាលការពារបេតិកភណ្ឌទាំងអស់ ជាពិសេសនាយកដ្ឋានការពារបេតិកភណ្ឌ នូវចំណុចសំខាន់ៗមួយចំនួន៖ ត្រូវកសាងផែនការ វិធានការ មុខជំនាញ ស្រាវជ្រាវ ស៊ើបអង្កេត និងការរៀបចំបោះទីតាំងឈរជើងការពារ ការងារយាមល្បាត ចល័ត ទប់ស្កាត់ឲ្យបានមុន និងទាន់ពេលវេលានូវរាល់សកម្មភាពដែលជនល្មើសបំផ្លិចបំផ្លាញដូចជាករណីលួចលាក់ ប្លន់ ទិញ លក់ ការជីករុករកនៅតាមទីទួលបុរាណ ការដឹកជញ្ជូនវត្ថុបុរាណ សម្បត្តិវប្បធម៌ជាតិ ដោយខុសច្បាប់ ព្រមទាំងរួមចំណែកការពារសម្បតិ្តព្រៃឈើ ឬការទន្ទ្រានយកដីជាកម្មសិទ្ធិខុសច្បាប់ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ។ ត្រូវកសាងផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ផែនការប្រតិបត្តិការ ក្នុងការបោះទីតាំងឈរជើង ទីតាំងអន្តរាគមន៍ ចល័ត ស្រាវជ្រាវ រុករក ចាប់ឃាត់ខ្លួនជនល្មើស ដែលបង្កមហន្ដរាយបំផ្លិចបំផ្លាញដល់បេតិកភណ្ឌ សម្បត្ដិវប្បធម៌ជាតិ។

ជាចុងក្រោយ ឯកឧត្តមប្រធានគណៈអធិបតី បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋាន មន្ត្រី និងអង្គពិធីទាំងមូល គឺ ឯកឧត្តមប្រធាន គឺនៅរួមសុខ រួមទុក្ខ រួមគិត រួមដោះស្រាយ នឹងរួមទទួលខុសត្រូវជាមួយនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ គ្រប់ពេលវេលា៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ