ប្រធានក្រុមការងារSOMTC បើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ របស់ក្រុមការងារ SOMTC-កម្ពុជា ព្រមទាំងទិសដៅការងារបន្ត
November 22, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC)បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ព្រមទាំងទិសដៅការងារបន្តរបស់ក្រុមការងារ SOMTC-កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកានៃក្រុមការងារ SOMTCនាពេលកន្លងមក ក៏ដូចជាការចូលរួមកិច្ចប្រជុំនានាតាមផែនការនៃការទទួលខុសត្រូវតាមយន្តការរបស់អាស៊ាន ដែលពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដែលកន្លងមកកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យជាទីមោទនៈ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្ថែមទៀតថា បើទោះស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ក្តី តែសមាជិក សមាជិកានៃក្រុមការងារ SOMTCបានចំណាយពេលវេលាក្នុងការចូលរួមបណ្តាកិច្ចប្រជុំក៏ដូចជាការបណ្តុះបណ្តាលនានាពាក់ព័ន្ធទៅនឹងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនយ៉ាងសកម្មក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២កន្លងមក។

នាឱកាសនោះដែរ លោកជំទាវ វីរក្ស វិជ្ជតា អគ្គលេខាធិការរង និងជាអនុ​ប្រធានប្រចាំការក្រុមលេខាធិការ នៃក្រុមការងារ SOMTC-កម្ពុជា​បានធ្វើសេចក្តីរាយកា​រណ៍សង្ខេប​ស្តីពី​វឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ព្រមទាំងទិសដៅការងារបន្តរបស់ក្រុមការងារ SOM​TC-កម្ពុជា ដោយលោកជំទាវបានឱ្យដឹងថាក្នុងឆ្នាំ២០២១កន្លងទៅក្រុមការងារ SOMTC-កម្ពុជាបាន ចូលរួមកិច្ចប្រជុំ SOMTCលើក​ទី២១ និងកិច្ចប្រជុំAMMTCលើកទី១៥ចំនួន២៧កិច្ចប្រជុំ និងបាន​ចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល៣៤លើក។

ជាមួយគ្នានេះដែរ ក្រុមការងារ SOMTCដែលមានតំណាងនៃក្រុមការងារទទួលផែននីមួយៗ បានធ្វើបទបង្ហាញអំពីរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ ព្រមទាំងទិសដៅការងារបន្តដែលមានការលើកឡើងនូវសំណើរ សំណូមពរ និងបញ្ហាប្រឈមដែល ផែនទទួលបន្ទុកនីមួយៗជួបប្រទះព្រមទាំងផែនការដែលត្រូវត្រៀមលក្ខណៈសម្រាប់កាងារនៅឆ្នាំបន្តបន្ទាប់ទៀតជូនអង្គប្រជុំផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើចំពោះលទ្ធភាព និងសមាសភាពដែលបានបំពេញការងាររួមគ្នាក្លាយទៅជាយន្តការមួយដែលដំណើរការបានទាំងថ្នាក់ជាតិ អន្តរជាតិ

និងកម្រិតតំបន់ ជាពិសេសការចូលរួមជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងសមត្ថភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ក៏ដូចជានាំមកនូវជោគជ័យ ថ្មីៗថែមទៀតក្នុងនាមជាសេនាធិការជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសជាសេនាធិការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាប្រធាននៃAMMTC៕

ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ