ក្រសួងមហាផ្ទៃ ចេញផ្សាយឯកសារគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា
November 22, 2022    អ្នកទស្សនា :

ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank) សិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមការផ្តល់ហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារ សម្រាប់រយៈពេល៦ឆ្នាំ។

ក្នុងការបំពេញលក្ខខណ្ឌនៃការចចារ និងអនុម័តលើសំណើគម្រោង ក្រសួងមហាផ្ទៃនិងក្រសួងស្ថាប័នពាក់ព័ន្ធ បានរៀបចំបញ្ចប់ឯកសារបច្ចេកទេសមួយចំនួនដែលពាក់ព័ន្ធទៅនឹងលក្ខខណ្ឌនៃការអនុវត្តគម្រោង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលឯកសារទាំងនោះ រួមមាន៖

1. ឯកសារផែនការអនុវត្តក្របខ័ណ្ឌបរិស្ថាន និងសង្គម (ESCP)

https://www.interior.gov.kh/document/detail/1047

2. ឯកសារក្របខ័ណ្ឌគោលនយោបាយដោះស្រាយផលប៉ះពាល់នៃការតាំងទីលំនៅថ្មី (RPF)

https://www.interior.gov.kh/document/detail/1050

3. ក្របខ័ណ្ឌការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMF)

https://www.interior.gov.kh/document/detail/1051

4. របាយការណ៍ស្តីពីការវាយតម្លៃជាបឋមអំពីផលប៉ះពាល់បរិស្ថាន និងសង្គមនៅខេត្តសៀមរាប (P-ESIA)។

https://www.interior.gov.kh/document/detail/1052

ជាងនេះទៀត ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ទាញយកឯកសារបច្ចេកទេសទាំងនេះ ក្រសួងមហាផ្ទៃ ក៏បានផ្សព្វផ្សាយជូនសាធារណជន និងអាចទាញយកឯកសារទាំងនេះជា*.pdf តាមតំណភ្ជាប់ Telegram ខាងក្រោម៖

https://t.me/moi_news/4311?single

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ