នៅព្រឹកថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា នៅខេត្តព្រៃវែង។ទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា នៅខេត្តព្រៃវែងនេះ ប្រារព្ធឡើង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ នគរបាលជាន់ខ្ពស់ចំណុះអគ្គស្នងការនគរបាលជាតិ និងមន្ត្រី អ្នកមុខអ្នកការ កម្លាំងប្រដាប់អាវុធជុំវិញខេត្តព្រៃវែង ជាច្រើនរយនាក់ផងដែរ៕