អគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ និងការងារពាក់ព័ន្ធ
November 03, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី០៣ ខែវិច្ឆិកា​ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ឯម វិចិត្រ​ អគ្គាធិការ នៃអគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ៖

១-របាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន

២-ពិនិត្យសេចក្តីព្រាងប្រវត្តិអគ្គាធិការដ្ឋាន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក​ អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ក្រោយពីបានពិនិត្យពិភាក្សារបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា​ ឆ្នាំ២០២២ របស់អគ្គាធិការដ្ឋាន និងពិនិត្យសេចក្តីព្រាងប្រវត្តិអគ្គាធិការដ្ឋាន និងមានការចូលរួមមតិយោបល់ពីអង្គប្រជុំរួចមក​ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានណែនាំដល់ ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ ពិនិត្យរាល់ខ្លឹមសារពាក្យបណ្តឹង​ និងខ្លឹមសារព័ត៌មានដែលបានចុះផ្សាយឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋានលើកយោបល់គោរពជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិនិត្យសម្រេច។​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ អគ្គាធិការ​ បន្ថែម​ទៀត​ថា ប្រធាននាយកដ្ឋានត្រូវយកចិត្តទុកដាក់រាល់កិច្ចការដែលថ្នាក់ដឹកនាំប្រគល់ជូន និងត្រូវជំរុញរាល់ការអនុវត្តតួនាទីភារកិច្ចរបស់មន្រ្តីជំនាញតាមបណ្តានាយកដ្ឋាន និងធ្វើការបណ្តុះបណ្តាលដល់មន្រ្តីដែលកំពុងបម្រើការងារ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ