ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួងដើម្បីសិក្សា និងកំណត់នីតិវិធីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ
October 27, 2022    អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួងដើម្បីសិក្សាស្រាវជ្រាវ និងកំណត់នីតិវិធីនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងតំណាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធផងដែរ។

ឯកឧត្តម សក់ សេដ្ឋា បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំដែលជាតំណាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះ។

នាឱកាសនោះ អង្គប្រជុំបានពិភាក្សាលើកឡើង អំពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ ដោយបានលើកឡើងនូវបញ្ហាប្រឈម ផលប៉ះពាល់ និងដំណោះស្រាយមួយចំនួនលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មដែលកំពុងតែធ្វើនាពេលបច្ចុប្បន្ន។

ក្រោយការពិភាក្សាយ៉ាងផុសផុល ឯកឧត្តម សក់ សេដ្ឋា បានធ្វើការណែនាំដល់សមាជិកនៃអង្គប្រជុំដែលមកពីតំណាងក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធឱ្យ ធ្វើការសិក្សាស្រាវជ្រាវលម្អិតឡើងវិញក្រោយកិច្ចប្រជុំនាឱកាសនេះ ដើម្បីស្វែងរកធាតុចូលចាំបាច់បន្ថែមទៀតសម្រាប់ធ្វើជាមូលដ្ឋានដាក់ចូលពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាឱ្យកាងារស្រាវជ្រាវ និងកំណត់នីតិវិធីនៃការគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មនេះមានភាពគ្រប់ជ្រុងជ្រោយសម្រាប់គ្រប់គ្រងបាននូវមធ្យោបាយផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅទូទាំងរាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ