ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ដ្រីសន្តិសុខបច្ចេកវិទ្យា និងកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរីលើកទី៧ (SICW) ឆ្នាំ២០២២
October 19, 2022    អ្នកទស្សនា :

(សិង្ហបុរី) ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ដ្រីអាស៊ានស្តីពីសន្តិសុខបច្ចេកវិទ្យា និងកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្ដរជាតិសិង្ហបុរីលើកទី៧ (SICW) ឆ្នាំ២០២២ ក្រោមប្រធានបទ "សន្តិសុខឌីជីថល និងការទទួលខុសត្រូវរួម" តបតាមការអញ្ជើញរបស់លោកជំទាវ Josephine Teo រដ្ឋមន្រ្តីទូរគមនាគមន៍ព័ត៌មាន និងជារដ្ឋមន្រ្តីទទួលបន្ទុកសន្តិសុខបច្ចកវិទ្យា ដែលរៀបចំដោយរដ្ឋាភិបាលសិង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីនៃប្រទេសជាសមាជិកអាស៊ាន និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិកផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូពហុភាគី និងកិច្ចសហការក្នុងទិដ្ឋភាពនៃការគម្រាមកំហែងជាសកលតាមប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល។

ជាមួយគ្នានោះដែរមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផង បានចូលរួមធ្វើបទបង្ហាញ និងពិភាក្សាគ្នាក្នុងកិច្ចប្រជុំតុមូល ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ក្នុងពេលវេលាដែលមានការវិវត្តរីកចម្រើនយ៉ាងខ្លាំងនៅលើសកលោក និងការទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ