សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃសហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ) ចូលជួបសម្តែងការគួរសម
October 18, 2022    អ្នកទស្សនា :

នាថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យសមាសភាពថ្នាក់ដឹកនាំនៃសហភាពសហជីពជាតិខ្មែរ(ស.ស.ជ.ខ)ចំនួន៩រូប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង មន្ត្រីពាក់ព័ន្ធផងដែរ។

លោក សុខ រ៉ាវុធ ប្រធានសហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ) បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូនសម្តេចក្រឡាហោម ដោយលោកបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ) យ៉ាងសកម្មក្នុងការចុះពង្រឹងដល់បណ្តារោងចក្រ សហគ្រាសឯកជន គ្រប់រាជធានី-ខេត្ត ជាបន្តបន្ទាប់ក្នុងគោលបំណងអប់រំផ្សព្វផ្សាយអំពីច្បាប់ការងារ។ ទន្ទឹមនឹងនេះ សហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ) តែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាជូនដល់កម្មករនិយោជិក និងនិយោជក។

លើសពីនេះទៀត លោក សុខ រ៉ាវុធ បានលើកឡើងថាក្នុងអំឡុងពេលជំងឺកូវីដ១៩រីករាលដាលកន្លងទៅ សហភាពបានចូលរួមសហការណ៍ និងណែនាំដល់កម្មករ កម្មការិនីនៅតាមមូលដ្ឋានឱ្យយល់ដឹងច្បាស់ពីវិធីទប់ស្កាត់ជំងឺកូវីដ១៩ “៣កុំ ៣ការពារ” ដែលដាក់ឱ្យអនុវត្តដោយក្រសួងសុខាភិបាល។ លោកបន្តថា ដោយឡែកក្រោយធូរស្រាលការរីករាលដាលជំងឺកូវីដ១៩ សហភាពសង្កេតឃើញថាមានការចុះអន់ថយនៃសកម្មភាពកូដកម្មខុសច្បាប់ជាបន្តបន្ទាប់ដែលសបញ្ជាក់ថាកម្មករនិយោជិតមានការមានការយល់ដឹងច្រើន។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរចំពោះសមាជិកសមាជិកាសហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ)ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមកក្នុងបុព្វហេតុជាតិមាតុភូមិ និងផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។ ក្នុងនោះសម្តេចក្រឡាហោម បានណែនាំដល់ សហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ)ត្រូវគិតពីផលប្រយោជន៍កម្មករនិយោជិតជាធំ ត្រូវអប់រំណែនាំ និងពន្យល់ពួកគាត់អំពីច្បាប់ការងារ ហើយនៅពេលដែលពួកគាត់ជួបបញ្ហាសហជីពត្រូវបំពេញតួនាទីជាអ្នកសម្របសម្រួលដោះស្រាយ ដោយតម្រង់ទិសនិយោជកឱ្យស្វែងយល់អំពីការលំបាកនៃការស្នើសុំរបស់កម្មករនិយោជិត ធ្វើយ៉ាងណាកុំឱ្យបងប្អូនកម្មករនិយោជិតមានការឃ្នើសចិត្តរហូតកើតមានសកម្មភាពកូដកម្មខុសច្បាប់កើតឡើង។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានធ្វើការណែនាំដល់សមាជិក សមាជិកាសហជីពជាតិខ្មែរ (ស.ស.ជ.ខ) ត្រូវបន្តកិច្ចការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និង បន្តពង្រឹងសាមគ្គីភាពរវាងគ្នាឱ្យកាន់តែល្អ ព្រមទាំងកាន់តែមានវិសាលភាពឱ្យបានទូលំទូលាយផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ