ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន
October 17, 2022    អ្នកទស្សនា :

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ  អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានទាំងអស់ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានខិតខំប្រមូលចងក្រងរៀបចំសមិទ្ធផលការងារនានារបស់ក្រសួងមហាផ្ទៃ ដែលធ្វើឱ្យលទ្ធផលមានវឌ្ឍនភាពទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។  ទន្ទឹមនឹងនោះ ឯកឧត្តម បានណែនាំឱ្យក្រុមការងារបន្តខិតខំសិក្សាស្រាវជ្រាវពីសមិទ្ធផលរបស់ក្រសួងមហាផ្ទៃ ដើម្បីឱ្យសម្រេចបានជោគជ័យលើការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ បានជាសមិទ្ធផលរួមជាទស្សនវិស័យវែងឆ្ងាយ។

គួររំលឹកផងដែរថា ក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃនេះ មានភារកិច្ច សិក្សាស្រាវជ្រាវប្រមូលព័ត៌មាន ព្រឹត្តិបត្រ ឯកសារ របាយការណ៍ កំណត់ហេតុ លិខិតស្នាមផ្សេងៗ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធនានា ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ៕ 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ