សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូក ង នៅខេត្តព្រៃវែង
October 16, 2022    អ្នកទស្សនា :

នារសៀលថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូក ង ខេត្តព្រៃវែង ប្រារព្ធនៅមុខសាលាខេត្តព្រៃវែង។ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីប្រណាំងទូកប្រពៃណីជាតិរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ ដោយមានទូកង ទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងចំនួន២១គូ មកពីមូលដ្ឋានក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តព្រៃវែង មកពីខេត្តកណ្ដាល និងរាជធានីភ្នំពេញ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីរីករាយដែលមានឱកាសបានអញ្ជើញចូលរួមទស្សនាការប្រណាំងទូកជើងចុងក្រោយនាឱកាសនេះ និងកោតសរសើរកីឡាកររួមទាំងគណៈកម្មការទូកទាំងអស់ ដែលបាននាំទូកមកចូលរួមប្រណាំងយ៉ាងសប្បាយរីករាយ។ សម្ដេចបានថ្លែងអំណរគុណ កោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីចំណុះរដ្ឋបាលខេត្តព្រៃវែងទាំងមូល ដែលបានផ្ដួចផ្ដើម និងរួមកម្លាំងគ្នារៀបចំព្រឹត្តិការណ៍នេះ ដើម្បីថែរក្សាប្រពៃណីជាតិ និងផ្ដល់ឱកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ពិធីប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២២នេះ ជ័យលាភីទូកលេខ១ ខ្នាតអន្តរជាតិមាន៥ទូក រួមមាន៖ ទូកចំប៉ាសួស្ដីសម័យតេជោ, ទូកយុវជនវាលស្បូវស្រលាញ់សន្តិភាព, ទូកកំពង់អាទង់សសុខាសែនជ័យ, ទូកសេងហុងឡាក់គីសុធីសមាគមសែនជ័យ និងទូកពេជ្រមុនីសែនជ័យបារមីដំបងដែក។ ចំណែកទូកអុំបុរសខ្នាតវែង ទូកជ័យលាភីលេខ១ មាន៣ទូក រួមមាន៖ ទូកសាមីតេជោសែនជ័យចំប៉ាសួស្ដីរស្មីអង្គរ, ទូកកំពូលពេជ្រទៀបាញ់សែនជ័យ និងទូកសព្រួញពេជ្រ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ