សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់
October 07, 2022    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ដឹកនាំកិច្ចប្រជុំ ស្ដីពីលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, រដ្ឋលេខាធិការប្រចាំការ- រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ មានគោលបំណង ដើម្បីធ្វើការបូកសរុប និងដកបទពិសោធន៍ជំហ៊ានដំបូងនូវប្រតិបត្តិការបង្ក្រាបល្បែង ដើម្បីវាយតម្លៃចំណុចខ្លាំង និងចំណុចខ្សោយ សម្រាប់ដាក់ចេញទិសដៅជាបន្ដបន្ទាប់ទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍សង្ខប ស្ដីពីការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី និងអង្គពិធីទាំងមូល ថា គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ការដាក់ចេញផែនការប្រតិបត្តិការ និងយន្ដការពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យសំណើសុំអន្ដរាគមន៍ជួយដល់ជនបរទេស មានការថយចុះគួរឱ្យកត់សម្គាល់ ធានាបាននូវសុវត្ថិភាពដល់ជនរងគ្រោះ និងធ្វើឱ្យស្ថានភាពប្រែប្រួលប្រសើរឡើងវិញ។

សម្រាប់ទិសដៅបន្ដទៀត ឯកឧត្តម អគ្គលេខាធិការ នឹងបន្ដស្រាវជ្រាវ ពិនិត្យសំណើដែលនៅសេសសល់ ដើម្បីសង្គ្រោះជនរងគ្រោះ និងស្វែងរកជនសង្ស័យរត់គេចខ្លួន ដែលអាចធ្វើសកម្មភាពបង្កហានិភ័យ ដល់សន្ដិសុខនៅក្នុងប្រទេស ព្រមទាំងការគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន ជាពិសេសច្រកសមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស។ ជាពិសេស ពង្រឹងវិធានការគ្រប់គ្រង ត្រួតពិនិត្យអាវុធជាតិផ្ទុះជាប់ជាប្រចាំ ព្រមទាំងបន្ដពិនិត្យ វាយតម្លៃលើសំណុំរឿងពាក់ព័ន្ធ ដើម្បីបន្ដពង្រីកវិសាលភាពនីតិវិធីក្នុងការប្រឆាំងការសម្អាតប្រាក់ជាដើម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ