ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សារៀបចំឯកសារសម្រាប់សន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល០៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ»
October 04, 2022    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំឯកសារសម្រាប់សន្និសីទសារព័ត៌មានស្តីពី«សមិទ្ធផលសម្រេចបានរយៈពេល០៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ» ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំពិភាក្សារៀបចំឯកសារនេះ ក្នុងគោលបំណងដើម្បីត្រៀមរៀបចំឯកសារស្តីពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្តរបស់ក្រសួងមហាផ្ទៃ សម្រាប់សន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាពេលខាងមុខ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ