ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ នៃក្រសួងមហាផ្ទៃ ចូលរួមពិធីសូត្រមន្តកាន់បិណ្ឌ នៅវត្តមហាមន្ដ្រី
September 20, 2022    អ្នកទស្សនា :

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ វេនទី១១ នារសៀលថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញដឹកមន្ត្រីរាជការក្រោមឱវាទ នៃក្រសួងមហាផ្ទៃ ចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្តមហាមន្ដ្រី ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងពិធីកាន់បិណ្ឌវេនទី១១នេះ ក៏មានការរៀបចំបូជា ទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសកុសលជូនអ្នកមានគុណ ញាតិការទាំងប្រាំពីរសណ្ដាន និងបុព្វបុរសស្នេហាជាតិ ព្រមទាំងមន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។

សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល សម្ភារៈជូនដល់ឱពុកម្តាយអ្នកមានគុណ និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមវត្តអារាមនានា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិការទាំង៧សន្តាន ព្រមទាំងដើម្បីសន្សំកុសលទុកសម្រាប់រៀងៗខ្លួនផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ