សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ទៅសិក្សា នៅប្រទេសជប៉ុនចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ
September 19, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍របស់ រាជរដ្ឋាភិបាលជប៉ុន ក្របខ័ណ្ឌកម្មវិធី “អ្នកដឹកនាំវ័យក្មេង Young Leaders Program" ឆ្នាំ២០២២ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំមួយចំនួនមុនទៅបន្តការសិក្សានៅប្រទេសជប៉ុន។

ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវកោតសរសើរចំពោះនិស្សិតដែលជាប់អាហាររូបការណ៍ទាំង៥រូប ក្នុងនោះមានមន្ត្រីមកពីក្រសួងមហាផ្ទៃចំនួន២រូប។ ទន្ទឹមនឹងនោះសម្តេចក្រឡាហោមបានណែនាំឱ្យក្រុមនិស្សិតកម្ពុជាទាំង៥រូប ត្រូវខិតខំថែរក្សាសុខភាព ប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសជប៉ុនដើម្បីបំរើអង្គភាព និងប្រទេសជាតិទៅតាមចំណេះជំនាញរៀងៗខ្លួន។

សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើរឱ្យនិស្សិតទាំងអស់បន្តសាមគ្គីភាពជាមួយគ្នាទាំងក្រៅប្រទេស និងក្នុងប្រទេស សាបព្រួសនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេសឱ្យគេបានដឹងពីកម្ពុជា ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹងមកចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ បន្ទាប់ពីត្រូវបានបញ្ចប់ការសិក្សានៅទីនោះ ។

ក្រោយបានទទួលនូវអនុសាសន៍ណែនាំរបស់សម្តេចក្រឡាហោមហើយនោះ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ក្របខ័ណ្ឌកម្មវិធី “អ្នកដឹកនាំវ័យក្មេង Young Leaders Program" ឆ្នាំ២០២២ បានសម្តែងនូវការអគុណចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីទាំងអស់ ចូលគោរពសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដំបូន្មានល្អៗ និងការស្វែងយល់បន្ថែមពីបច្ចុប្បន្នភាពប្រទេសកម្ពុជាដើម្បីជាទុនសម្រាប់ការតម្រង់ទិសនៃការសិក្សានៅប្រទេសជប៉ុនក្នុងពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះដែរ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រដកស្រង់បទពិសោធន៍ល្អៗពីប្រទេសជប៉ុនដើម្បីបំរើអង្គភាព និងប្រទេសជាតិទៅតាមចំណេះ ជំនាញរៀងៗខ្លួន។

សូមបញ្ជាក់ថា អាហារូបករណ៍"កម្មវិធីអ្នកដឹកនាំវ័យក្មេង Young Leaders' Program ជាកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលជប៉ុនបង្កើតឡើងក្នុងឆ្នាំ២០០១ដើម្បីផ្ដល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងបណ្តាប្រទេសនៅអាស៊ីក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ការងាររួមចំណែកក្នុងការរៀបចំគោលនយោបាយសាធារណៈ របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗព្រមទាំង ពង្រឹងទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធរវាងប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ