ទិដ្ឋភាព​ទូទៅ​នៃកម្មវិធីប្រកួតកីឡា​ ​និងពិព័រណ៍យោធា​ ថ្ងៃទី៣
January 14, 2018    អ្នកទស្សនា :

ថ្ងៃនេះជាថ្ងៃទី៣​ នៃកម្មវិធីតាំងពិព័រណ៍យោធា ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជំនះ៧ មករា​ ស្តង់ពិព័រណ៌របស់ក្រសួងមហាផ្ទៃ​នៅតែមានការចូលរួមទស្សនាយ៉ាងច្រេីនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ។  ពួកគាត់សម្ដែងនូវទឹកមុខយ៉ាងសប្បាយរីករាយ ក្នុងការចូលរួមទស្សនា សម្ភារបច្ចេកទេសផ្សេង ដែលបានដាក់តាំងបង្ហាញ​ ព្រមទាំងធ្វេីការទាញយកកម្មវិធី Mobile App របស់ក្រសួងមហាផ្ទៃ ដែលជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗរបស់ក្រសួងមហាផ្ទៃ​ ដែលពាក់ព័ន្ធនឹងសកម្មភាពថ្នាក់ដឹកនាំក្រសួង​ សេវារដ្ឋបាល សន្តិសុខ និង​សណ្ដាប់ធ្នាប់​  សាធារណៈ​ ថ្នាក់ជាតិ- ក្រោមជាតិ ព្រមទាំង ចំណេះដឹងជាច្រេីនផ្សេងទៀត។ 

Mobile App  នេះត្រូវ​បានដាក់អោយតំណើរការជាផ្លូវការកាលពីថ្ងៃទី២៤​ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាដ្ឋាន​ ក្រសួងមហាផ្ទៃ​ដែលអាចទាញយកបានតាមរយៈ​ links ខាងក្រោម៖

AppStore: https://itunes.apple.com/us/app/moi-mobile-app/id1198053306?ls=1&mt=8

Play Store: https://play.google.com/store/apps/details?id=com.moi.mapp.moiproject

សូមបញ្ជាក់ថា៖​ បន្ទាប់ពីទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងការចូលរួមក្នុងកម្មវិធី ប្រកួតកីឡា  និងពិព័រណ៍យោធា ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជំនះ៧ មករា ១៩៧៩ - ៧ មករា ២០១៨ អគ្គលេខាធិការដ្ឋាន និងអគ្គស្នងការនរបាលជាតិ បានចាត់ចែងរៀបចំក្រុមកីឡាករ និងស្តង់តាំងពិព័រណ៍ ដើម្បីតាំងបង្ហាញនូវសមិទ្ធផលនានាដែលជាស្នាដៃនៃកងកម្លាំងនគរបាលជាតិក្នុងភារកិច្ចការងារ ថែរក្សា ការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមរយះពេល៣ថ្ងៃ គឺថ្ងៃទី ១២-១៣-១៤ ខែមករា ឆ្នាំ២០១៨៕

ចេញផ្សាយថ្ងៃទី១៤​ ខែមករា ឆ្នាំ២០១៨
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា​ 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ