នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ប្រធានក្រុមការងារ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារបានដឹកនាំសមាជិកប្រតិភូ ក្រុមការងារដើម្បីប្រជុំពិក្សាជាមួយប្រតិភូបច្ចេកទេសចិន លើការងារគំរោងសាងសង់អគារបញ្ជាការដ្ឋានអគ្គស្នងការនគរបាលជាតិនៅសាលប្រជុំនៃទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនឹងពិភាក្សាលំអិតទៅលើ រចនាបទនៃអគារទាំងមួយ ទម្រង់ ការបែងចែក ការប្រើប្រាស់អគារ ចំនត និងប្រព័ន្ធការពារសុវត្តិភាពផងដែរ។ ភាគីទាំងពីរនឹងសិក្សាលំអិតដើម្បីធានានូវការសាងសង់ប្រកបដោយបទដ្ឋានត្រឹមត្រូវ សន្សំសម្ចៃ ប្រើប្រាស់ចំគោលដៅ និងស្ថិតក្រោមគម្រោងប្លង់មេនាពេលអនាគត៕
ដោយៈ នាយកដ្ឋានព័ត៌មានវិទ្យា