ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំលើសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងាររៀបចំការផ្ទេរការងារបុគ្គលិ កនៃក្របខណ្ឌមន្ត្រីពន្ធនាគារ និងកញ្ចប់ថវិការរបស់អគ្គនាយកដ្ឋានពន្ធនាគារ និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់របបសោធននិវត្តន៍ និងសោធបាត់បង់សមត្ថភាពការងារ ចំពោះក្របខណ្ឌមន្ត្រីពន្ធនាគារ
July 19, 2022    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ លើសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងាររៀបចំការផ្ទេរការងារបុគ្គលិកនៃក្របខណ្ឌមន្ត្រីពន្ធនាគារ និងកញ្ចប់ថវិការរបស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ព្រមទាំងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់របបសោធននិវត្តន៍ និងសោធបាត់បង់សមត្ថភាពការងារ ចំពោះក្របខណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ និង ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារ ដោយមានការ អញ្ជើញចូលរួមពី សមាជិក សមាជិកា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើការបង្កើតឱ្យមានក្រុមការងារនេះឡើង គឺដើម្បីពិនិត្យ និងពិភាក្សា សំណើរ និងសំណូមពរ របស់អគ្គនាយកដ្ឋានពន្ធនាគារ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ