សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍​ការ​សាង​សង់​អាគារទីស្ដីការក្រសួងមហាផ្ទៃ
July 15, 2022    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ការ​សាងសង់អាគារទីស្ដីការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រ​វេ​សន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យដោយមានកា​រអញ្ជើញចូលរួមពី​សំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាងអគ្គ​នាយក តំណាងអគ្គស្នង ការដ្ឋាននគរបាលជាតិ តំណាងក្រុមហ៊ុនសាងសង់ និងមន្រ្តីជាន់ខ្ពស់​ពាក់ព័ន្ធ​មួយចំនួនទៀត។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ ក្រើនរំលឹកដល់ក្រុមការងារសាងសង់ត្រូវធ្វើការដោយ ការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពសំណង់ សុវត្ថិភាព និងទាន់ពេលវេលា ធ្វើយ៉ាងណាឱ្យអាគារ ទីស្តីការក្រសួងមហាផ្ទៃនេះមានភាពរ៉ឹងម៉ាំ គង់វង្ស ហើយអាចក្លាយជាអាគារវប្បធម៌សម្រាប់កូនចៅ ជំនាន់ក្រោយផងដែរ។

សូមបញ្ជាក់ថា យោងតាមប្លង់ស្ថាបត្យកម្ម អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ អគារថ្មីនៃទីស្ដីការក្រសួង មហាផ្ទៃកម្ពស់៩ជាន់ បណ្ដោយជាង១៥០ម៉ែត្រ និងទទឹងជាង៨០ ម៉ែត្រ នៅក្នុងបរិវេណទីតាំងចាស់  តាមគម្រោងអគារថ្មីនេះ គ្រោងនឹងបញ្ចប់នៅមុន ខែសីហា ឆ្នាំ២០២៣៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ