ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់​ក្រសួងនគរបាលវៀតណាម ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា
June 21, 2022    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ៖ នារសៀល​ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើ​ញបំ​ពេ​ញ​​​ទ​ស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តម​សេ​នី​យ៍ឯកបម្រុង លឿង តាម​ក្វាង អនុ​រដ្ឋ​មន្ដ្រីក្រសួងនគរបាលវៀតណាម និងគណៈប្រតិភូក៏បាន​អ​ញ្ជើ​​ញ​​​ជួប​ពិភាក្សាការងារ ជាមួយឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ចាន់តារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។​

ក្នុងជំនួបពិភាក្សានេះដែរ  ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន​សម្តែង​​ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដែលមកបំ​ពេញ​ទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងក្រ​សួង​​មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលវៀតណាម៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ