អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការចុះសវនកម្មនៅតាម អង្គភាពប្រហាក់ប្រហែល តាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ពន្ធនាគារ និងមណ្ឌលកែប្រែ ចំណុះក្រសួងមហាផ្ទៃ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ
June 09, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការចុះសវនកម្មនៅតាម អង្គភាពប្រហាក់ប្រហែល តាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ពន្ធនាគារ និងមណ្ឌលកែប្រែ ចំណុះក្រសួងមហាផ្ទៃ សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ និងបញ្ហាផ្សេងៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ  អគ្គនាយករង និងប្រធានគណៈប្រតិភូ លោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តេីម ឯកឧត្តម អគ្គនាយក បានមានមតិស្វាគមន៍ក្នុងអង្គប្រជុំទាំងមូល និងបានផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖
១-មតិផ្តាំផ្ញេីរបស់ ឯកឧត្តម អគ្គនាយក ទៅតាមក្រុមគណៈប្រតិភូនីមួយៗ ត្រូវយកចិត្តទុកដាក់តាមសវនដ្ឋានរបស់ខ្លួន
២-ត្រូវយកចិត្តទុកដាក់តាមក្រុមនីមួយៗ លេីការងារបច្ចេកទេស និងពិនិត្យទៅលេីស្ថានភាពជាក់ស្តែង
៣-ឯកឧត្តម អគ្គនាយក ណែនាំដល់ក្រុមគណៈប្រតិភូទាំងអស់ដែលបំពេញភារកិច្ច ត្រូវឈរលេីគោលការណ៍អព្យាក្រិត្យភាពត្រឹមត្រូវ និងផ្អែកតាមលិខិតបទដ្ឋានគតិយុត្ត
៤-ជំរុញបន្ថែមឱ្យមានវគ្គបណ្តុះបណ្តាលលេីសវនកម្មជាប្រចាំនិងត្រូវប្តូរបទពិសោធន៍គ្នាទៅវិញទៅមកតាមក្រុមនីមួយៗ
៥-ត្រូវរៀបចំរបាយការណ៍ឱ្យត្រឹមត្រូវ និងទាន់ពេលវេលា ជូនថ្នាក់ដឹកនាំ
៦-ធ្វេីអ្វីៗត្រូវយោងទៅតាមលិខិតបទដ្ឋានគតិយុត្ត
៧-ឯកឧត្តម អគ្គនាយក ក៏បានកោតសរសេីរដល់ថ្នាក់ដឹកនាំតាមក្រុមគណៈប្រតិភូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមក
៨-ឯកឧត្តម អគ្គនាយក បានជំរុញតាមក្រុមគណៈប្រតិភូនីមួយៗត្រូវពង្រឹងសមត្ថភាពបន្ថែម
៩-គ្រប់គណៈប្រតិភូទាំងអស់ ត្រូវចេះសាមគ្គីគ្នាឱ្យបានរឹងមាំដេីម្បីអង្គភាពយេីង
១០-ឯកឧត្តម អគ្គនាយក បានជូនដល់ប្រធានក្រុមគណៈប្រតិភូនីមួយៗ លេីកជាយោបល់ក្នុងអង្គប្រជុំផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គនាយក បានជូនពរដល់ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក លោកស្រី ក្នុងអង្គប្រជុំទាំងមូលជួបតែសេចក្តីសុខគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ  និងកុំបីឃ្លៀងឃ្លាតឡេីយ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ