ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម
May 27, 2022    អ្នកទស្សនា :

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកជំទាវ Helence Bulliger Artieda ឯកអគ្គរដ្ឋទូតស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះដែរ ឯកឧត្តម សក់ សេដ្ឋា និងលោកជំទាវ Helence Bulliger Artieda បានពិភាក្សាការងារពាក់ព័ន្ធនានាដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសទៅលើការងារដែលពាក់ព័ន្ធទៅលើសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ដែលមានដូចជា៖ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការ ព្រមទាំងការងារលើកកម្ពស់គណនេយ្យភាពសង្គមជាដើម៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ