កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកទី១
January 03, 2018    អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកទី១។ កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណង ជួបជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីវិភាគបញ្ហា ស្វែងរកដំណោះស្រាយក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្តការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ធៀបទៅនិងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណ ឆ្នាំ២០១៧-២០២៦ និងអនុសាសន៍របស់អង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសកម្ពុជាយើងផង និងសូចនាករនានានៃគោលដៅអភិវឌ្ឍប្រកមដោយចីរភាពរបស់អង្គការសសហប្រជាជាតិផងដែរ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ