សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ វង្ស សារី និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ស៊ិន សុខ អតីតប្រធានមន្ទីរ គណៈកម្មការប្រជាជនបដិវត្តន៍ក្រុងភ្នំពេញ
May 20, 2022    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ មានសេចក្តីរន្ធត់ក្តុកក្តួល និងសង្វេគសោកស្ដាយឥតឧបមាចំពោះមរណភាព របស់ឯកឧត្តម ស៊ិន សុខ អតីតប្រធានមន្ទីរ គណៈកម្មការប្រជាជនបដិវត្តន៍ក្រុងភ្នំពេញ ឆ្នាំ១៩៧៩ និងបច្ចុប្បន្នជាទីប្រឹក្សា សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាស្វាមីរបស់លោកជំទាវ ដែលឯកឧត្តម បានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម ស៊ិន សុខ មិនត្រឹមតែជាការបាត់បង់ ដោយក្តីអាឡោះអាល័យបំផុតនូវស្វាមី និងឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បានបំពេញភារកិច្ចយ៉ាងសកម្មចូលរួមចំណែកបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ ក្នុងរយៈពេលកន្លងមក។

ក្នុងវេលាដ៏សង្វេគក្រៀមក្រំនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ សូមចូលរួមរំលែកនូវសេចក្តីទុក្ខព្រួយជាមួយ លោកជំទាវ វង្ស សារី និងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ិន សុខ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ