សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
May 20, 2022    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា ដែលឯកឧត្តម ទទួលមរណភាព កាលពីថ្ងៃទី១៥ ខែឧសភា ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។

ពិធីបញ្ចុះសពបានប្រារព្ធធ្វើឡើងតាមបែបព្រះពុទ្ធសាសនា មានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ និងអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ សមាជិកសមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន មន្រ្តីរាជការប្រជាពលរដ្ឋ យ៉ាងច្រើនកុះករក្នុងសេចក្តីក្តុកក្តួលរំជួលចិត្តក្រៀមក្រំឥតឧបមា។

មរណភាពរបស់ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់ លោកជំទាវ សម លក្ខិណា និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្ដីអាឡោះអាល័យជាទីបំផុតនូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បានលះបង់ កម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើតបានសមិទ្ធផលជាច្រើន បម្រើដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ។

ស្ថិតក្នុងវេលាដ៏សង្វេគក្រៀមក្រំនេះ សម្ដេចក្រឡាហោម ស ខេង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ