ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្តីណែនាំរួម ស្តីពីការធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
May 13, 2022    អ្នកទស្សនា :

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញសេចក្តីណែនាំរួម ស្តីពីការធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

ការចេញសេចក្តីណែនាំរួមនេះ ធ្វើឡើងដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានដែលបានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ព្រមទាំងធានានិរន្តភាពការងាររបស់រដ្ឋបាលឃុំ សង្កាត់ប្រកបដោយប្រក្រតីភាព ក្នុងរយៈពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយក្រសួងបានណែនាំដូចខាងក្រោម៖

ចំពោះមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីបំពេញការងារឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រូវប្រកាន់ជំហរអព្យាក្រឹត មិនលម្អៀង។

ក្នុងនោះស្មៀន ឃុំ សង្កាត់ត្រូវប្រកាន់អាកប្បកិរិយាការងារ និងត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំ សង្កាត់ ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងប្រកាសសី្តពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ស្មៀនឃុំ សង្កាត់ ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតដូចមន្ត្រីរាជការស៊ីវិលដទៃទៀតដែរ។

ជាមួយគ្នានោះផងដែរ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសៀវភៅណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្តីពីភារកិច្ច និងកាតព្វកិច្ចរបស់មេភូមិ និងជំនួយការមេភូមិ ក្នុងដំណើរការរៀបចំការបោះឆ្នោត ព្រមទាំងត្រូវអនុវត្តតួនាទី និងកាតព្វកិច្ចស្របតាមច្បាប់ បទបញ្ជា និង នីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីណែនាំរួម

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ