សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្តីទី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ មានសេចក្ដីសង្វេគសោកស្ដាយឥតឧបមាចំពោះមរណភាពរបស់ លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត ត្រូវជាភរិយារបស់ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត តំណាងរាស្ដ្រមណ្ឌលខេត្តតាកែវ ដែលលោកជំទាវបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយជរាពាធ នៅទីក្រុងប៉ារីស នៃសារធារណរដ្ឋបារាំង។
ស្ថិតក្នុងវេលាប្រកបដោយសេចក្ដីទុក្ខព្រួយដ៏ក្រៀមក្រំនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ សូមចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ដ៏ធំធេងដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាននូវភរិយា ម្ដាយ និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាបំផុតរបស់ ឯកឧត្តមបណ្ឌិត និងក្រុមគ្រួសារ។
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា