ឯកឧត្ដម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងវេទិកាសាធាណៈ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង
May 02, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទទី២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធាណៈ នៅវត្តព្នៅ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីតាមដានការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងដោះស្រាយបញ្ហាប្រឈមនានា និងក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីក្រុមការងារ រាជរដ្ឋាភិបាលចុះជួយឃុំ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក តំណាងរដ្ឋបាលខេត្ត អភិបាលស្រុក និងអង្គភាពនានាជុំវិញស្រុក ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ២៤៤នាក់។ 

សូមបញ្ជាក់ជូនថា ក្រោយពីឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋរួចមក ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំសំរោងក្នុង បានសម្តែងនូវការរីករាយសប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានក្រុមការងារស្រុក ឯកឧត្តមប្រធានក្រុមការងារឃុំ ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយសំណូមពរ និងចំណាយពេលវេលា ធនធានក្នុងការកសាង ថែទាំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្ពានលូ ព្រមទាំងពង្រឹងបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសូមជូនពរក្រុមការងារ និងសហការី ទទួលជោគជ័យគ្រប់ភារកិច្ច៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ