អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភាឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន
April 27, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធទី២៧ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភាឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន ដោយមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

បន្ទាប់ពីក្រុមការងារធ្វើសេចក្តីរាយការណ៍សង្ខេបពាក់ព័ន្ធនឹងរបាយការណ៍ប្រចាំខែនិងអង្គប្រជុំបានពិភាក្សាមក ឯកឧត្តមអគ្គាធិការបានណែនាំក្រុមការងារឱ្យកែសម្រួលខ្លឹមសារតាមស្មារតីអង្គប្រជុំ និងបានស្នើនាយកដ្ឋានជំនាញឱ្យពិនិត្យលទ្ធផលការងារខែនេះជាមូលដ្ឋានធៀបនឹងទិសដៅខែមុន បើសកម្មភាពការងារកំពុងអនុវត្តឬមិនទាន់បានអនុវត្ត សូមដាក់បញ្ចូលជាទិសដៅការងារខែបន្ទាប់។ ចឹងសម្រាប់ខែបន្ទាប់ត្រូវអនុវត្តតាមទិសដៅដាក់ចេញ និងត្រួតពិនិត្យតាមដានជាប្រចាំ ហើយខែបន្តបន្ទាប់ ត្រូវអនុវត្តបែបនឹង។

ឆ្លៀតឱកាសនោះ ឯកឧត្តម អគ្គាធិការ បានក្រើនរំលឹករាល់របាយការណ៍ដែលរាជធានីខេត្ត បំភ្លឺមកក្រសួងមហាផ្ទៃត្រូវភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធដើម្បីមានមូលដ្ឋានពិនិត្យផ្ទៀងផ្ទាត់ និងស្នើប្រធាននាយកដ្ឋានជំនាញ ជាពិសេសអគ្គាធិការរងទទួលបន្ទុក ត្រូវពិនិត្យវិភាគខ្លឹមសារឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យបានម៉ត់ចត់ មិនមែនចេះតែផ្អែកតាមការបំភ្លឺរបស់រាជធានី ខេត្តនោះទេ បើក្នុងករណីមិនសមស្រប ឬខុសពីកម្មវត្ថុឬខ្លឹមសារឱ្យបំភ្លឺនោះ អាចលើកយោបល់ថាតើគួរចុះអង្កេតជាក់ស្តែង ឬក្រើនរំលឹកឱ្យបំភ្លឺម្តងទៀត។

ឯកឧត្តម អគ្គាធិការ បានណែនាំនាយកដ្ឋានជំនាញសហការជាមួយអគ្គាធិការរងទទួលផែន ជួយពិនិត្យ និងយកចិត្តទុកដាក់ ធ្វើបច្ចុប្បន្នភាពមន្ត្រីរួមទាំងថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន បញ្ហាវត្តមានមន្ត្រី សមត្ថភាព ចំណេះដឹងជំនាញរបស់មន្ត្រី ឆ្លើយតបនឹងទំហំ និងតម្រូវការងាររបស់នាយកដ្ឋាន។

ជាចុងក្រោយ ឯកឧត្តម អគ្គាធិការ បានថ្លែងការអរគុណចំពោះ ឯកឧត្តម លោកជំទាវ អគ្គាធិការរង និងប្រធាននាយកដ្ឋាន បានខិតខំបំពេញការងារដោយការទទួលខុសត្រូវ និងសូមជូនពរជោគជ័យគ្រប់ភារកិច្ច៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ