ឯកឧត្តម ឡាំ ជា អញ្ជើញជាអធិបតីបើកបើកកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
April 26, 2022    អ្នកទស្សនា :

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ  ដោយមានការអញ្ជើញចូលរួមពី អគ្គនាយកសវនកម្មផ្ទៃ អគ្គនាយកអត្តសញ្ញាណកម្ម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម អគ្គនាយករង លោកជំទាវ លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលចំណាយពេលដ៏មានតម្លៃក្នុងការបំពេញបេសកកម្មចុះសវនកម្មនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។ លើសពីនេះឯកឧត្តម បានជំរុញដល់អគ្គនាយករង និងមន្ត្រីពាក់ព័ន្ធជួយពន្លឿនរាល់ឯកសារពាក់ព័ន្ធ និងសហការជាមួយប្រតិភូសវនកម្ម ដើម្បីឱ្យមានភាពរលូន។

ជាកិច្ចបន្ត ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ទទួលបន្ទុក បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គប្រជុំទាំងមូល។ បន្តទៅទៀតនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីបញ្ហាជំងឺកូវីដ១៩ ដោយសារតែអស់រយៈពេលជិត២ឆ្នាំដែលប្រទេសកម្ពុជាបានជួបប្រទះនូវបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ទើបធ្វើឱ្យមានការពន្យាពេលក្នុងការចុះធ្វើសវនកម្មផ្ទៃក្នុង នៅតាមបណ្តាសវនដ្ឋាន ។ ដោយឡែកនៅដើមឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងនូវបញ្ហាកូវីដ-១៩បានប្រសើរឡើងវិញ ដោយបើកឱ្យដំណើរការឡើងវិញនូវគ្រប់វិស័យទាំងអស់។  ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចូលរួមសហការនិងជួយសម្របសម្រួលជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងដើម្បីរៀបចំកិច្ចប្រជុំនាព្រឹកនេះប្រកបដោយភាពរលូន។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ ការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ចតាមរយៈការកែទម្រង់ស៊ីជម្រៅលើផ្នែករដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងនគរបាលជាតិ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងបានចាត់បញ្ជាអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងការចុះធ្វើសវនកម្មប្រចាំឆ្នាំសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដែលផ្ដោតសំខាន់ទៅលើ ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្ដិសុខសាធារណៈ ផ្នែកពន្ធនាគារ និងអង្គភាពពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព និងអភិបាលកិច្ចល្អ ស្របតាមកម្មវិធីគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល។

ក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្តទៀតថា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងគឺផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាព នៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងមានប្រសាសន៍ណែនាំដល់សវនដ្ឋាននីមួយៗ ត្រូវគោរពតាមអនុសាសន៍របស់ក្រុមប្រតិភូសវនកម្មផ្ទៃក្នុង ដែលបានពិនិត្យរកឃើញនូវកំហុសឆ្គងនានា ក្នុងការដឹកនាំរបស់សវនដ្ឋានកន្លងមក។ ដូច្នេះ សុំឱ្យសវនដ្ឋាននីមួយៗ សហកាជាមួយក្រុមប្រតិភូសវនកម្មផ្ទៃក្នុង ដើម្បីកាត់បន្ថយកំហុសឆ្គងនានា និងកាត់បន្ថយហានិភ័យដែលអាចកើតមានឡើងនៅក្នុងអង្គភាពសាមី។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយករង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងអង្គប្រជុំទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃក្នុងការបើកកិច្ចសវនកម្មផ្ទៃក្នុងដោយមានភាពរលូន និងស្និទ្ធស្នាល និងសូមជូនពរជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ