សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
April 25, 2022    អ្នកទស្សនា :

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាមគន៍ចំពោះគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ដែលមកទស្សនកិច្ចនៅប្រទេសកម្ពុជា។ សម្ដេច បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកពង្រឹងចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន ជាពិសេសជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនឡើងបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានថ្លែងថា ឯកឧត្តម និងគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុនទាំងអស់ ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលសម្ដេចក្រឡាហោម បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនាពេលនេះ។ 

ឯកឧត្តម បានបន្ថែមថា គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន មកប្រទេសកម្ពុជានាពេលនេះ គឺមានគោលបំណងចង់វិនិយោគ មិនត្រឹមតែទីក្រុងភ្នំពេញនោះទេ គឺនៅតាមបណ្ដាខេត្តនានារបស់កម្ពុជាផងដែរ បញ្ហាទាំងនេះហើយទើបសមាគមជប៉ុន-កម្ពុជា បានកៀរគរអ្នកវិនិយោគជប៉ុន មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផ្ទាល់។សម្ដេចក្រឡាហោម ក៏បានអរគុណចំពោះ សមាគមជប៉ុន-កម្ពុជា បានវាយតម្លៃចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ។

ជាចុងក្រោយ សម្ដេចក្រឡាហោម ក៏បានជូនពរដល់គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុនទាំងអស់ សូមទទួលបានជោគជ័យក្នុងការងាររបស់ខ្លួននាឱកាសបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានេះផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ