ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមកម្មវិធីដាក់ដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន
April 25, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទទី២៥ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអញ្ជើញដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមកម្មវិធីដាក់ដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុមការងារ SOMTC-កម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនផងដែរថា កម្មវិធីនេះត្រូវបានសហការរៀបចំដោយ SOMTC-កម្ពុជា SOMTC-ហ្វីលីពីន AICHR-ឥណ្ឌូនេស៊ី និង ASEAN-Australia Counter Trafficking (ASEAN-ACT)។ នាឱកាសនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) ក៏បានថ្លែងនូវមតិស្វាគមន៍ និងបើកដាក់ឱ្យដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន នេះផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ