សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី ប៉ាន់ សុខេម ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកវរសេនីយ៍តី្រ ជុច សុភា ដែលពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន
April 22, 2022    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ មានសេចក្តីក្តុកក្តួល រន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ លោកវរសេនីយ៍តី្រ ជុច សុភា ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច អធិការដ្ឋាននគរបាលស្រុកអង្គស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវជាស្វាមីរបស់លោកស្រី ប៉ាន់ សុខេម ដែលលោកវរសេនីយ៍តី្រ បានទទួលមរណភាព កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្នុងជន្មាយុ ៥០ឆ្នាំ ក្នុងការប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងបំផុតនេះ សម្ដេចក្រឡាហោម ស ខេង សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់នូវស្វាមី និងឪពុក ជាទីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិមួយរូប ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរនៅក្នុងមូលដ្ឋាននារយៈពេលកន្លងមក រហូតពលីជីវិត ក្នុងបុព្វហេតុជាតិ និងប្រជាជន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ