ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមសន្និសីទសម្របសម្រួលសម្រាប់សហគមន៍សន្តិសុខ-នយោបាយ លើកទី១៤
April 12, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្កិ អគ្គលេខាធិការ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអញ្ជើញដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមសន្និសីទសម្របសម្រួលសម្រាប់សហគមន៍សន្តិសុខ-នយោបាយ លើកទី១៤ 14th Coordinating Conference for the ASEAN Political-Security (14th ASCCO) តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុមការងារ SOMTC-កម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

នៅក្នុងសន្និសីទនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារ SOMTC-កម្ពុជា ក៏បានធ្វើបទអន្តាគមន៍រាយការណ៍ជូនអង្គសន្និសីទអំពីវឌ្ឍនភាព នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការងារប្រឆាំងអំពើភេរវកម្ម ដែល SOMTC-កម្ពុជា ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំ SOMTC នៅក្នុងឆ្នាំ២០២២នេះ ផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ