សម្តេចក្រឡាហោម ស ខេង លើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធមិនត្រូវលើកលែង យោគយល់ និងអនុគ្រោះដល់អ្នកដែលប្រព្រឹត្តបទល្មើសនោះទេ
April 07, 2022    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពោះជួយដូរមនុស្ស (គ.ជ.ប.ជ) បានលើកទឹកចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស ត្រូវធ្វើការប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយមិនត្រូវលើកលែង យោគយល់ និងអនុគ្រោះ ដល់អ្នកដែលប្រព្រឹត្តបទល្មើសនោះទេ ហេតុដូច្នេះហើយការឃាត់ខ្លួនជនសង្ស័យគឺត្រូវតែ បន្តការខិតខំបន្តទៀតទៅតាមបរិមាណបទល្មើសដែលកើតមានឡើង។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមទៀតថា ចំពោះ ស្ថាប័នតុលាការ ត្រូវផ្តល់នូវយុត្តិធម៌ ប្រកបដោយភាពត្រឹមត្រូវ តម្លាភាពដើម្បីធានា និងលើកកម្ពស់ការការពារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះដែរ សម្រាប់ការផ្តល់សេវាជួយជនរងគ្រោះ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតដោយត្រូវចូលរួមសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិក្នុងការជួយលើកកម្ពស់ គាំទ្រ និងការពារដល់ជនរងគ្រោះ។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានជំរុញដល់ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធដែលស្ថិតនៅក្រោមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស(គ.ជ.ប.ជ) ត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែសកម្ម និងជិតស្និតបន្ថែមទៀត ដែលបែងចែកមុខងារទៅតាមជំនាញដើម្បីធ្វើឱ្យកិច្ចការងារទាំងនោះឱ្យទទួលបានជោគជ័យ ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ កុំប្រថុយប្រថាននឹងគ្រោះថ្នាក់ ដោយព្យាយាមឆ្លងដែនចាកចេញតាមមធ្យោបាយលួចលាក់ខុសច្បាប់ និងប្រកបដោយភាពប្រឈមនឹងគ្រោះថ្នាក់ ដែលនឹងធ្វើឱ្យមានគ្រោះថ្នាក់ និងការខាតបង់កាន់តែធ្ងន់ធ្ងរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ