សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី អបអរសាទរមហាសន្និបាតសមាគមនមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤
December 28, 2017    អ្នកទស្សនា :

រសៀលថ្ងៃទី១១រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី ´អបអរសាទរមហាសន្និបាតសមាគមនមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ មហាសន្និបាតនេះ ធ្វើឡើងដើម្បីកំណែទម្រង់រចនាសម្ព័ន្ធថ្មី រៀបផែនការយុទ្ធសាស្ត្រ និងកំណែទម្រង់មាត្រាច្បាប់មួយចំនួន ក្នុងការងាយស្រួលដោះស្រាយបញ្ហាជូនមិត្តនគរបាលទូទាំងប្រទេសដែលបានកំពុងធ្វើសកម្មភាពក្នុងការងារខ្លួនដែលអង្គភាពដាក់ជូន។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមនមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ នៃក្រសួងមហាផ្ទៃ បានមានមតិស្វាគមន៍ នឹងបានអាននូវរបាយការណ៍សង្ខេបអំពី សកម្មភាព បញ្ហានានា និងការរៀបចំកម្មវិធីនេះឡើង ដើម្បីគោរពជម្រាបជូន សម្តេចក្រឡាហោម និងឯកឧត្តម លោកជំទាវ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ជ្រាប។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានមានប្រសាសន៍ ស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី និងរីករាយបំផុត ដែលបានចូលរួមបិទមហាសន្និបាតនេះ ពិសេសចំពោះមិត្តនគរបាល ដែលបានធ្វើពលីកម្មក្នុងសកម្មភាពការពារសន្តិសុខជាតិ និងសូមផ្តាំផ្ញើមិត្តនគរបាល ដែលកំពុងឈឺនៅមន្ទីរពេទ្យ ឬនៅផ្ទះ សូមជូនពរសុខភាពល្អ និងជាសះស្បើយពីរោគាផ្សេងៗ។ សម្តេចក៏បានឯកភាពទាំងស្រុងចំពោះការកំណែទម្រង់រចនាសម្ព័ន្ធថ្មី ក៏ដូចជាការកែប្រែច្បាប់មួយចំនួននៃចំណុចខ្លះនៃច្បាប់សមាគមនអាណត្តិទី៤នេះ និងបានជម្រុញឱ្យគណៈកម្មាធិការកណ្តាលនិងមូលដ្ឋានទាំងអស់ ពង្រឹងនូវសកម្មភាពចុះជួយទុក្ខលំបាកដល់មិត្តនគរបាល ដែលបានរងគ្រោះដោយយថាហេតុក្នុងពេលចុះធ្វើសកម្មភាពរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងសង្គម ពិសេសនៅពេលមានមិត្តនគរបាលណាដែលទទួលមរណៈ ឬសមាជិកក្នុងគ្រួសារ ត្រូវចុះជួយឱ្យទាន់ពេលវេលា នៅពេលដែលគ្រួសារសពកំពុងធ្វើបុណ្យ ដើម្បីឱ្យគ្នាយកលុយឧបត្ថម្ភនោះទៅប្រើការទាន់ពេល។
ជាចុងបញ្ចប់ សម្តេចក្រឡាហោម បានថ្លែងអំណរគុណ និងសូមលើកទឹកចិត្ត ដល់សមាគមនមិត្តនគរបាលជាតិកម្ពុជា បន្តរួមដៃគ្នា អនុវត្តសកម្មភាពព្រមៗគ្នា ពង្រឹងការអនុវត្តច្បាប់ ដើម្បីឱ្យសមាគមនដើរទៅដោយរលូន និងទទួលបានជោគជ័យតាមគោលដៅព្រៀងទុក និងសូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី កងកម្លាំងទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ