អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យរបាយការណ៍ដើម្បីត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២១ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន
March 23, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារទី២២ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ដើម្បីត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២១ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គាធិការ មានមតិស្វាគមន៍ និងចូលរួមអបអរសាទចំពោះអគ្គាធិការរងថ្មី១រូបទើបទទួលបានការតែងតាំង។បន្ទាប់មក ឯកឧត្តម អគ្គាធិការ ស្នើដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន ចូលរួមពិនិត្យ ផ្តល់យោបល់ ដោយខ្លឹមសារត្រូវឱ្យស្របនឹងទិសដៅការងាររបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញនិងរបាយការណ៍បូកសរុបប្រចាំឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម អគ្គាធិការ បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ទោ អ៊ុន វ៉ាន់ស៊ុន នាយការិយាល័យសរុបវិភាគ និងផែនការ អានរបាយការណ៍ជូនអង្គប្រជុំ ហើយអង្គប្រជុំបានចូលរួមពិភាក្សា ផ្តល់យោបល់ជាបន្តបន្ទាប់ ដោយបានកែសម្រួលនូវខ្លឹមសារមួយចំនួនផងដែរ។

ចុងក្រោយ ឯកឧត្តម អគ្គាធិការ បានថ្លែងការអរគុណចំពោះការចូលរួមយោបល់របស់ឯកឧត្តម លោកជំទាវ អស់លោក ដែលបានជាធាតុចូលថ្មីបន្ថែមទៀតដើម្បីឱ្យរបាយការណ៍កាន់តែប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គាធិការ មានមតិដឹកនាំដល់ក្រុមការងារទទួលខុសត្រូវក្នុងការរៀបចំសន្និបាតនេះ ត្រូវពិនិត្យទីតាំងសន្និបាត ពិនិត្យរបាយការណ៍នេះបន្ថែមឡើងវិញដោយខ្លឹមសារត្រូវស្របនឹងទិសដៅការងារ និងសន្និបាតរបស់ក្រសួងមហាផ្ទៃ សមាសភាពអ្នកចូលរួម និងបញ្ហាប្រឈម៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ