អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការត្រៀមចុះធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងឆ្នាំពាក់ព័ន្ធ
March 23, 2022    អ្នកទស្សនា :

នាថ្ងៃអង្គារទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការត្រៀមចុះធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង រួមទាំងសមាជិកគណៈប្រតិភូសវនកម្មផ្ទៃក្នុង ជាច្រើនរូបទៀត តាមប្រព័ន្ធអនឡាញហ្សូម(Zoom )។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ មានមតិស្វាគមន៍យ៉ាងជ្រាវជ្រៅចំពោះឯកឧត្តម អគ្គនាយក អគ្គនាយករង លោកជំទាវ និងសមាជិកគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលាមានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

បន្ថែមពីនេះទៀត ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុកបានលើកឡើងថា ក្រុមគណៈប្រតិភូសវនកម្មផ្ទៃក្នុង ធ្វើយ៉ាងណាក្នុងការចុះធ្វើសវនកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈជាសវនករ ដោយគោរពតាមអនុក្រឹត្យលេខ១០៩ និងសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រួតពិនិត្យលើការតម្លើងឋានន្តរស័ក្កិ៍ តួនាទី មិនបានត្រឹមត្រូវតាមនិតិវិធី។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ការចុះធ្វើសវនកម្ម ផ្អែកលើគោលការណ៍សំខាន់៣គឺ

១.ត្រួតពិនិត្យបុគ្គលិក

២.ត្រួតពិនិត្យហិរញ្ញវត្ថុ

៣.ត្រួតពិនិត្យទ្រព្យសម្បត្តិរដ្ឋ

ឯកឧត្តមបានបញ្ជាក់ថា ក្រុមគណៈប្រតិភូសវនកម្ម ជាស្នូលដ៏សំខាន់ នឹងជាសេនាធិកាជូនសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយសម្តេចក្រឡាហោមក៏មានមតិផ្តាំផ្ញើតាមរយះឯកឧត្តម រដ្ឋលេខាធិកាទទួលបន្ទុក បានកោតសសើរនូវការខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមកទទួលបានលទ្ធផលច្រើន។ ឯកឧត្តម ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំអគ្គនាយកសវនកម្មផ្ទៃក្នុង មានការសាមគ្គីភាពផ្ទៃក្នុងល្អផងដែរ។

ជាកិច្ចបន្ទាប់ ឯកឧត្តម អគ្គនាយក នឹងសមាជិកគណៈប្រតិភូ បានលើកឡើងពីសំណូមពរ និងបញ្ហាប្រឈម ដែលជួបប្រទះកន្លងមកដើម្បីដោះស្រាយរួមគ្នា ជៀសវាងជួបផលលំបាកក្នុងពេលចុះធ្វើសវនកម្ម នាពេលខាងមុខនេះ

ជាចុងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុកជូនពរដល់ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ សមាជិក គណៈប្រតិភូសវនកម្មផ្ទៃក្នុងទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជម្ងឺកូវិត១៩ ដែលកំពុងរាតត្បាតពេញពិភពលោក៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ