កិច្ចប្រជុំពិភាក្សាអំពីបញ្ហាពាក់ព័ន្ធ និងអំពើប៉ះពាល់ដល់អង្គព្រះមហាក្សត្រ
December 20, 2017    អ្នកទស្សនា :


នាព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា  នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំពិភាក្សាអំពីបញ្ហាពាក់ព័ន្ធ និងអំពើប៉ះពាល់ដល់អង្គព្រះមហាក្សត្រ។
គួររំលឹកផងដែរថា ក្រសួងមហាផ្ទៃតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតពាក់ព័ន្ធនឹងសកម្មភាពទាំងឡាយណាដែលធ្វើឡើងក្នុងន័យនិងរូបភាពប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ មានការបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកមួយដែលមានគណនីឈ្មោះ៖ សមាគមវៀតណាមនៅកម្ពុជា ក្នុងន័យប្រមាថព្រះមហាក្សត្រកម្ពុជា ហើយបន្ទាប់មកអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានដាក់បញ្ជាភ្លាមៗទៅឱ្យនាយកដ្ឋានព័ត៌មានវិទ្យាបើកការស្រាវជ្រាវ និងស៊ើបអង្កេតលើករណីខាងលើ គោរពតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រហូតឈានដល់ការបិទគណនីហ្វេសប៊ុកក្លែងក្លាយនោះបានជោគជ័យនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ