ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសារ សម្រាប់ដាក់ឆ្លងក្នុងកិច្ចប្រជុំអនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ Zoom
January 12, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសារ សម្រាប់ដាក់ឆ្លងក្នុងកិច្ចប្រជុំអនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។

ឯកឧត្តមបានមានប្រសាសន៍ថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះ គឺដើម្បីឆ្លងខ្លឹមសាររបាយការណ៍សម្រាប់បម្រើឱ្យសន្និបាតក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ខាងមុខនេះ។ ជាមួយគ្នានេះឯកឧត្តមបានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងគ្រប់អគ្គនាយកដ្ឋានដែលបានផ្ដល់ជារបាយការណ៍នានារបស់ខ្លួន សម្រាប់ក្រុមការងារបូកសរុបជារបាយការណ៍រួម។

ឯកឧត្តម បានបន្តថាក្រោយមានការបើកឱ្យដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រសួងមហាផ្ទៃ បានសម្រេចរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១និងលើកទិសដៅឆ្នាំ២០២២ដោយផ្ទាល់ឡើងវិញ ដោយក្រសួងមហាផ្ទៃ នឹងរៀបចំភ្ជាប់ជាមួយការអនុវត្តវិធានសុខាភិបាលនានាដើម្បីការពារការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ជាពិសេសករណីមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ«អូមីក្រុង»។

ក្នុងឱកាសនេះដែរ ឯកឧត្តម សក់ សេដ្ឋា ក៏បានអនុញ្ញាតឱ្យ ឯកឧត្តម ថាច់ វណ្ណៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ធ្វើសេចក្តីរាយការណ៍អំពីរបៀបវារៈនានានៃដំណើរការរបស់អង្គសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងរបាយការណ៍បឋមពីគ្រប់អគ្គនាយកដ្ឋាន និងអង្គភាពដើម្បីមានមូលដ្ឋានក្នុងការពិភាក្សា។ ក្រោយបានអានរបៀបវារៈ និងដំណើរការនៃអង្គសន្និបាតរួចហើយនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានចាប់ផ្តើមកិច្ចពិភាក្សា ដោយអង្គប្រជុំទាំងមូលបានចាប់ផ្តើមផ្តល់ធាតុចូលនានាយ៉ាងផុសផុល លើរបៀបវារៈដើម្បីឱ្យអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ អាចដំណើរការបានរលូន និងទទួលបានជោគជ័យ។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសារ សម្រាប់ដាក់ឆ្លងក្នុងកិច្ចប្រជុំអនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ឯកឧត្តមបាន ស្នើឱ្យកែសម្រួលរបាយការណ៍មួយចំនួន ព្រមទាំងបញ្ជូនទៅគ្រប់អង្គភាពទាំងអស់ ដោយឡែកធាតុចូលក្នុងកិច្ចពិភាក្សានាថ្ងៃនេះ និងរាយការណ៍គោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីមានមតិដឹកនាំដ៏ខ្ពង់ខ្ពស់បន្ត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ