ឯកឧត្តម ងួន ស្រេង អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសមន្ត្រីទើបចូលក្របខ័ណ្ឌថ្មី មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការសុីវិលក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
January 05, 2022    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធទី៥ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំប្រកាសបេក្ខជនទទួលបានជ័យលាភីចូលក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការសុីវិលក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយក បានផ្តល់ការណែនាំគន្លឹះសំខាន់ៗដល់មន្រ្តីដែលទេីបទទួលបានក្របខ័ណ្ឌថ្មី ត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវគោរពនិងអនុវត្តដោយស្មោះត្រង់តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវមានអាកប្បកិរិយា សុភាពរាបសារ ថ្លៃថ្នូរនិងមុឺងម៉ាត់ក្នុងការងារ ត្រូវស្មោះត្រង់ចំពោះអង្គភាព មេកេីយនិងសហការីរបស់ខ្លួន ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនជានគរបាលជាតិ ត្រូវគោរពនិងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់និងដោយសច្ចៈយុត្តិធម៌ចំពោះច្បាប់ បទបញ្ញត្តិ និងបទបញ្ជាផ្សេងៗ ត្រូវមានអព្យាក្រឹត្យភាពក្នុងសកម្មភាពការងារ ហាមដាច់ខាតការចូលបនល្បែងសុីសង ដោយគ្មានភារកិច្ច។

ឯកឧត្តម អគ្គនាយក សង្កត់ធ្ងន់ថាត្រូវពិនិត្យមន្រ្តីណាដែលមានសមត្ថភាពនៅមានកម្រិតត្រូវបណ្តុះបណ្តាលបន្ថែមនិងត្រូវអនុវត្តបទបញ្ជាលេខ០០៦បបជ ស្តីពីវិន័យកងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ដេីម្បីជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាព៕

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ