អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យរបាយការណ៍ ប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន
December 28, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ចំនួន២គឺ

-របាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តសម្រាប់ខែមករា ឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន

-សេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រុមការងារជំនាញ។

ក្នុងឱកាសនោះ មានការប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន។

បន្ទាប់ពីក្រុមការងារធ្វើសេចក្តីរាយការណ៍សង្ខេបពាក់ព័ន្ធនឹងរបាយការប្រចាំខែ និងផែនការងារសកម្មភាពប្រចាំឆ្នាំ២០២២ ឯកឧត្តម អគ្គាធិការ បានណែនាំនិងកែសម្រួលដោយបញ្ចូលសកម្មភាពមួយចំនួនកំពុងអនុវត្តទៅក្នុងទិសដៅការងារបន្ត។

ដោយឡែកផែនការសកម្មភាពឆ្នាំ២០២២ ចំពោះសកម្មភាពដែលនៅសល់ពី២០២០-២០២១ បញ្ចូលទៅក្នុងផែនសកម្មភាពការងារឆ្នាំ២០២២ និងសកម្មភាពមួយចំនួនដែលក្រុមការងារស្នើសុំលុបចោល បានឯកភាព និងសកម្មភាពខ្លះនៅតែរក្សាទុក។ ទន្ទឹមនេះបានប្រគល់ភារកិច្ចជូនអគ្គាធិការរងចំនួន២រូប ពន្លឿនបញ្ចប់ចង្កោមសកម្មភាពចំនួន២ត្រឹមខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្តមអគ្គាធិការ បានស្នើអគ្គាធិការរងទទួលផែន ជួយពិនិត្យ និងសហការជាមួយប្រធាននាយកដ្ឋានធ្វើបច្ចុប្បន្នភាពមន្ត្រី ការគ្រប់គ្រងវត្តមានមន្ត្រី ការផ្ទេរចេញផ្ទេរចូល ពិនិត្យសមត្ថភាព ចំណេះដឹងជាជំនាញរបស់មន្ត្រី ឆ្លើយតបនឹងតម្រូវការងារជាក់ស្តែងហើយឬនៅ បើនៅទេ ដើម្បីជួយបំប៉នចំណេះដឹងបន្ថែមជូនគាត់ តាមរយៈបណ្ដុះបណ្តាលនឹងកន្លែងការងារផ្ទាល់ បើកវគ្គបណ្តុះណ្តាលនៅអង្គភាព បញ្ជូនទៅសិក្សានៅក្រៅអង្គភាព និងឈានទៅក្រៅប្រទេស។

ជាចុងក្រោយ ឯកឧត្តមអគ្គាធិការ បានថ្លែងការអរគុណចំពោះ អគ្គាធិការរង និងប្រធាននាយកដ្ឋាន បានខិតខំបំពេញការងារដោយការទទួលខុសត្រូវ និងជូនពរឆ្នាំថ្មីទទួលបានជោគជ័យកាន់តែល្អថែមទៀត ព្រមទាំងចៀសបំផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ