សម្តេចក្រឡាហោម ស ខេង ក្រើនរំលឹកឱ្យមានការយកចិត្តទុកដាក់លើមនុស្ស៤ក្រុម ដើម្បីឱ្យមូលដ្ឋានកាន់តែរឹងមាំ និងកាន់តែមានការអភិវឌ្ឍន៍
December 10, 2021    អ្នកទស្សនា :

សម្តេចក្រឡាហោមហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានក្រើនរំលឹកឱ្យមានការយកចិត្តទុកដាក់ មុខសញ្ញាមនុស្ស៤ក្រុម ទី១គឺមេឃុំ ទី២គឺស្មៀន ទី៣មេប៉ុសិ៍ត និងទី៤មេភូមិ។

សម្តេចក្រឡាហោម បានមានប្រសាសន៍ក្រើនរំលឹកបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ នៅវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សម្តេចក្រឡាហោម បានសង្កត់ធ្ងន់នឹងក្រើនរំលឹកថា សូមឱ្យមានការយកចិត្តទុកដាក់មុខសញ្ញាមនុស្ស៤ក្រុម ទី១មេឃុំ ទី២ស្មៀន ទី៣មេប៉ុសិ៍ត និងទី៤មេភូមិ ប្រសិនបើមនុស្សទាំង៤ក្រុមនេះ ធ្វើការងារបានល្អ នុះមូលដ្ឋានកាន់តែរ៉ឺងមាំ ការរស់នៅរបស់ប្រជាពលរដ្ឋក៏មានសុខសុវត្ថិភាព ហើយការអភិវឌ្ឍន៍មូលដ្ឋានកាន់តែមានភាពល្អប្រសើរផងដែរ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា ការរៀបចំកំណែទម្រង់ថ្នាក់ក្រោមជាតិមិនអាចមានតែនៅក្នុងផែនការនោះទេ គឺទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់ដោយកំណែទម្រង់នេះធ្វើឡើងក្នុងន័យការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យគាត់មានភាពកក់ក្តៅ និងពេញចិត្ត។ សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងទៀតថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មន្ត្រីទាំងអស់ត្រូវយកពេលវេលានេះដើម្បីបម្រើប្រជាពលរដ្ឋ បម្រើសេវាសាធារណៈជូនដល់ពួកគាត់ឱ្យកាន់តែល្អ ដោយបេសកកម្មយើងនាពេលនេះគឺធ្វើអ្វីៗដើម្បីប្រជាជន។

សម្តេចក្រឡាហោម បានបញ្ជាក់ថា នៅខែឧសភាខាងមុខនេះនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនេះជាព្រឹត្តការណ៍ដ៏សំខាន់សម្រាប់ជាតិយើង ក្នុងការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជាការបន្តជំរុញលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ខណៈបេក្ខភាពដែលឈរឈ្មោះបោះឆ្នោតសុទ្ធសឹងតែជាធនធានដែលពោពេញទៅដោយសមត្ថភាព៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ