សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រសួងការពារជាតិវៀតណាម ព្រមទាំងសមាជិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
November 28, 2017    អ្នកទស្សនា :

នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិវៀតណាម ព្រមទាំងសមាជិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហង់ សុជៀន មេបញ្ជាការកងទ័ពវៀតណាម បានចូលជួបសម្តែងការគួរសម ចំពោះសម្តេចក្រឡាហោម ក្នុងឱកាសដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារ ព្រំដែនក្រសួងការពារជាតិវៀតណាម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយខាងអគ្គស្នងការដ្ឋាននគរបាលជាតិ កម្ពុជា ដែលយើងតែងតែធ្វើជារៀងរាល់ឆ្នាំ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានសម្តែងនូវក្តីរីករាយចំពោះ ឆ្នាំ២០១៧ ដែលជាខួបនៃឆ្នាំទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាមផងដែរ។ ឯកឧត្តមក៏បាន អបអរសាទរចំពោះការបោះឆ្នោតនៅឆ្នាំ២០១៧ របស់ឃុំសង្កាត់ដែលទទួលបានការជោគជ័យ ហើយ វៀតណាមនៅតែសហការគ្នារវាងកងទ័ពការពារព្រំដែននិងកម្លាំងនគរបាលកម្ពុជាឱ្យកាន់តែល្អ និងស្ថាប័ន ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់របស់កម្ពុជា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិស័យទេសចរណ៍របស់ ប្រជាពលរដ្ឋ ទាំងពីរក្នុងការអភិវឌ្ឍន៍ទៅមុខ។
ជាការឆ្លើយតប សម្តេចក្រឡាហោម បានអបអរសារទរនិងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់កងទ័ព វៀតណាមមកប្រទេសកម្ពុជាលើកនេះហើយក៏សូមអបអរសាទរចំពោះលទ្ធផលការងារកន្លងមកដែលកងកម្លាំងកងទ័ពវៀតណាមដែលបានពិភាក្សាការងារជាមួយក្រសួងការពារជាតិក៏ដូចជាអគ្គមនាយកដ្ឋានអន្តោរប្រវេសន៍ ហើយលើកនេះ សម្តេចក៏សង្ឃឹមជឿជាក់ថា នគរបាលកម្ពុជានិងកងទ័ពវៀតណាមនិងបន្តជជែក ពិភាក្សាគ្នានូវលើបញ្ហាផ្សេងៗប្រកបដោយលទ្ធផលជាផ្លែផ្កា ។សម្តេចបានបញ្ជាក់ជាថ្មីថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃនៅតែបន្តនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយភាគីវៀតណាមគ្រប់កម្រិតដូចដែលទៅតាមឆន្ទៈនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាបន្តការនាំមក នូវសុខសន្តិភាពក៏ដូចការអភិវឌ្ឍន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ជាចុងបញ្ចប់សម្តេចក៏បានជូនពរដល់ដំណើរទស្សនកិច្ចរបស់កងទ័ពវៀតណាមទាំងការស្នាក់នៅប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ