អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវ ករណីអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ខេត្តបាត់ដំបង ចោទប្រកាន់ថាប្រជាពលរដ្ឋ៤គ្រួសារ រំលោភយកដីរបស់អធិការដ្ឋានធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
December 02, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ទី២ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវ ករណីអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានចោទប្រកាន់ថាប្រជាពលរដ្ឋ៤គ្រួសារបានរំលោភយកដីទំហំ៣២៦ម៉ែត្រការ៉េរបស់អធិការដ្ឋាននគរបាលស្រុកមោងឬស្សី ខេត្តបាត់ដំបង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គាធិការ បានណែនាំមន្ត្រីដែលចុះអង្កេតស្រាវជ្រាវត្រូវយកចិត្តទុកដាក់ដោយអង្កេតឱ្យចំគោលដៅនៃកម្មវត្ថុពាក្យបណ្តឹង និងវាយតម្លៃលទ្ធផលរបាយការណ៍ដោយផ្អែកភស្តុតាង សាក្សី និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ក្នុងករណីដែលមន្ត្រីរងអធិការកិច្ចយល់ថា ក្រុមការងារអធិការកិច្ចប្រព្រឹត្តអំពើមិនប្រក្រតីអាចទំនាក់ទំនងមកលេខៈ ០១២ ៦៣៥ ៧៧៧។

សូមបញ្ជាក់ថា ការចុះអង្កេតស្រាវជ្រាវនេះមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផៃ្ទ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ