អគ្គលេខាធិការ ក្រសួងមហាផ្ទៃរៀបចំក្រុមការងារសារព័ត៌មានរបស់ក្រសួងមហាផ្ទៃលើ គេហទំព័រ និងកម្មវិធីទូរស័ព្ទស្មាតហ្វូន App.
November 27, 2017    អ្នកទស្សនា :

បន្ទាប់ពីបានបង្កើតនូវកម្មវិធីទូរសព្ទ (App) របស់ក្រសួងមហាផ្ទៃដែលបានដាក់អោយដំណើរការលើទូរស័ព្ទស្មាតហ្វូន នៅក្នុង AppStore និង PlayStore រួចមក នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានជម្រាបជូន អគ្គនាយកដ្ឋាន អង្គភាពចំណុះ និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីរៀបចំក្រុមការងារទទួលបន្ទុកផ្នែកសារព័ត៌មាន ដើម្បីចាប់អោយដំណើរការ ការផ្សព្វផ្សាយព័ត៌មាននានារបស់ក្រសួងមហាផ្ទៃ ជូនដល់សាធារណៈជន ជាពិសេសព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចរាចរណ៍ ការបម្រើសេវាសាធារណៈ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃទាំងមូល និងសកម្មភាពរបស់ថ្នាក់ដឹកនាំសាលារាជធានី-ខេត្ត នៅលើប្រព័ន្ធបច្ចេកវិទ្យា Online តបតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងការរៀចចំប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍របស់ក្រសួងអោយទទួលបានជោគជ័យ។
គួររំលឹកផងដែរថា នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលមានតួនាទីភារៈកិច្ចក្នុងការងារសារព័ត៌មាន អភិវឌ្ឍន៍បច្ចេកវិទ្យា និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា កន្លងមក បានរៀបចំកែលម្អឡើងវិញនូវ ប្រព័ន្ធគេហទំព័រ កម្មវិធី App ការផ្សព្វផ្សាយ និងទទួលមតិយោបល់ (Comments) តាមបណ្ដាញសង្គម ហ្វេសបុក (Facebook) ព្រមទាំងចូលរួមក្នុងការស្រាវជ្រាវ-បង្ក្រាបបទល្មើសបច្ចេកវិទ្យានានា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន‌‌ឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៌ (ICT) នៃសកលលោក។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ