អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវពាក្យសុំអន្តរាគមន៍របស់មន្ត្រីចំនួន៤រូប បម្រើការងារនៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ គ.ជ.ប.ទ
November 26, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវពាក្យសុំអន្តរាគមន៍របស់មន្ត្រីចំនួន៤រូប បម្រើការងារនៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម(គ.ជ.ប.ទ) ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការដឹកនាំនិងគ្រប់គ្រងរបស់ប្រធានអង្គភាពផ្ទាល់របស់ខ្លួន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ