សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនចំពោះឯកឧត្តម ងួន សុជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ត្រូវជាឳពុកបង្កើត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខជូនចំពេះឯកឧត្តម ងួន សុជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា ដែលត្រូវជាឳពុកបង្កើត បានទទួលមរណភាព នាថ្ងៃសុក្រទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៩ឆ្នាំ វេលាម៉ោង១០:៣៦នាទីព្រឹក ដោយរោគាពាធ។

សម្តេចក្រឡាហោម ក្នុងនាមសម្តេចផ្ទាល់ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ពិតជាមានសេចក្តីរន្ធត់ តក់ស្លុត និងសង្វេគសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ ឯកឧត្តម កិត្តិនីតិកេរលបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា។

សម្តេចក្រឡាហោម បានចាត់ទុកថា ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញិល គឺជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ ដែលធ្លាប់បានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ មរណភាពរបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញិល មិនត្រឹមតែជាការបាត់បង់ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់ ឯកឧត្តម ងួន សុជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប នៃស្ថាប័ននីតិប្បញ្ញត្តិ ដែលកន្លងមកឯកឧត្តមបានចូលរួមចំណែកយ៉ាងសកម្មបង្កើតបានសមិទ្ធផលជាច្រើននៅក្នុងវិស័យនីតិកម្មសម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ និងការលើកកម្ពស់នីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងពេលវេលាដ៏សែនសោកសង្រែងនេះ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមចូលរួមរំលែកសេចក្តីទុក្ខព្រួយ ជាមួយ ឯកឧត្តម ងួន សុជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅក្នុងវេលាដ៏ក្រៀមក្រំនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញិល បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ