ក្រសួងមហាផ្ទៃ ជូនដំណឹងដល់គណបក្សកម្ពុជានិយម ឱ្យពិនិត្យលក្ខន្តិកៈ និងរៀបចំកម្មវិធីនយោបាយសំខាន់ៗរបស់ខ្លួនឡើងវិញ ទើបក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ

ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវសំណើសុំចុះឈ្មោះ “គណបក្សកម្ពុជានិយម ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា គណៈកម្មាធិការបណ្ដោះអាសន្នគណបក្សកម្ពុជានិយម ពុំបានភ្ជាប់មកជាមួយនូវ “កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស ស្របតាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានទម្រង់ នៃការសរសេរទុកចន្លោះទំនេរចោលក្នុងទំព័រជាច្រើន ត្រង់ជំពូក និងផ្នែកនីមួយៗ នៃលក្ខន្តិកៈ និងខ្លឹមសារក្នុងប្រការមួយចំនួន មានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ផ្អែកលើមូលដ្ឋានដូចបានគូសបញ្ជាក់ជូនខាងលើ ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សកម្ពុជានិយម ត្រូវកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ និងត្រូវរៀបចំនូវ “កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស” ឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយឡើងវិញ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃ ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងជាកំហិត។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ